រដ្ឋមន្រ្តីការងារ៖ បច្ចុប្បន្នទំហំទឹកប្រាក់ ដែលអាល្លឺម៉ង់ទិញសម្លៀកបំពាក់ពីកម្ពុជា មានជាង១ពាន់លានដុល្លារ ហើយនៅតែបង្កើននាំចូលថែមទៀត

FN ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា សហគមន៍អឺរ៉ុប ពិសេសសហព័ន្ធអាល្លឺម៉ង់ បានបង្ហាញឆន្ទៈថា រដ្ឋាភិបាលរបស់ខ្លួននៅតែបង្កើនការនាំចូលផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាដដែល ហើយរហូតមកដល់បច្ចុប្បន្ននេះ ទំហំទឹកប្រាក់ដែលអាល្លឺម៉ង់ទិញផលិតផលទាំងនេះពីកម្ពុជា បានកើនឡើងជាង ១,០០០លានដុល្លារអាមេរិក។ លោករដ្ឋមន្រ្តីថ្លែងបែបនេះ ក្រោយពីបញ្ចប់ជំនួបជាមួយលោក Ingo Karsten ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអាល្លឺម៉ង់ ទាក់ទងទៅនឹងការអភិវឌ្ឍលក្ខខ័ណ្ឌការងារ ក៏ដូចជាការកសាងសមត្ថភាពលើផ្នែកអធិការកិច្ចការងារ នៅតាមរោងចក្រសហគ្រាសដែលផលិតទំនិញ សម្រាប់នាំចេញទៅសហគមន៍អឺរ៉ុប ក៏ដូចជាសហព័ន្ធអាល្លឺម៉ង់ផងដែរ នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។ លោក អ៊ិត សំហេង ថ្លែងយ៉ាងដូច្នេះថា «អាល្លឺម៉ង់នៅតែកំណត់ថា គាត់នៅតែជាប្រទេសដែលនាំចូលផលិផលពីកម្ពុជា មិនមានការកាត់បន្ថយអ្វីទេ មានតែការបង្កើន»។ ក្នុងជំនួបនេះ លោករដ្ឋមន្រ្តីបានជម្រាបប្រាប់លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែផ្ដល់អាទិភាពទៅលើវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ពិសេសចាប់ពីពេលនេះរហូតដល់រយៈពេល១០ឆ្នាំខាងមុខ វិស័យមួយនេះនៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ឱកាសការងារដ៏សន្ធឹកសន្ធាប់ដល់ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ជាមួយលក្ខខ័ណ្ឌការងារល្អប្រសើរ … Continue reading រដ្ឋមន្រ្តីការងារ៖ បច្ចុប្បន្នទំហំទឹកប្រាក់ ដែលអាល្លឺម៉ង់ទិញសម្លៀកបំពាក់ពីកម្ពុជា មានជាង១ពាន់លានដុល្លារ ហើយនៅតែបង្កើននាំចូលថែមទៀត